ព័ត៌មានបន្ថែម
- អត្រាប្តូរប្រាក់ 1ដុល្លារ= 3,5 ដឹហាំ,លោកអ្នកអាចប្តូរបាននៅអារ៉ាប់ (តម្លៃប្រហាក់ប្រហែល)
- ម៉ោងពេលវេលា ដើរយឺតជាងប្រទេសកម្ពុជា 3ម៉ោង
- នារីៗត្រូវភ្ជាប់នូវជាមួយស្បៃគ្របក្បាល, អាវដៃវែង, ខោជើងវែងរលុង នៅពេលចូលព្រះវិហារស៊ីដសាក
- បុរសៗត្រូវតំរូវអោយស្លៀកខោសាច់ក្រណាត់, ស្បែកជើងប៊ូ និង អាវយឺត មានករឫ អាវសាច់ក្រណាត់នៅពេលចូលសណ្ឋាគារផ្កាយ៨
- សូមត្រៀមវ៉ែនតា និង ស្បែកជើងផ្ទាត់ ពេលទៅសមុទ្រខ្សាច់
- សូមត្រៀមសំលៀកបំពាក់មុជទឹក ដើម្បីចូលលេខសួនទឹកអាក់ត្លង់ទិច
- របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្ត ក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
- ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន20គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន5គីឡូក្រាម
- ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តមុនការហោះ ៣ម៉ោង
- របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងបី , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម20000HAH)ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់....
បម្រាម៖
- ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងប្រទេសឌូបៃ
- ហាមយករបស់របរដែលមានសារធាតុរាវលើសពី1០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
- ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ (I-pad , Phone , Laptop, Power-bank)
- ហាមយកលុយសុទ្ធលើសពី$1០០០០/ម្នាក់
សម្រាប់ព័ត៌មានបន្ថែម 012 673 123 / 012 317 789
ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!