ប្រាកដណាស់អ្នកច្បាស់ជាមានអារម្មណ៍រំភើបពេលទិញសំបុត្រយន្តហោះសម្រាប់ការហោះហើរទៅក្រៅប្រទេសម្យ៉ាងវិញទៀតអ្នកច្បាស់ជាថតរូបបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នក។
យោងតាមអ្នកជំនាញបង្ហាញអោយដឹងថា នេះអាចនិយាយបានវាជះផលអវិជ្ជមានសម្រាប់អ្នកព្រោះថាសំបុត្រយន្តហោះមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសឹងតែទាំងស្រុង។នៅលើសំបុត្រយន្តហោះតែងតែមានកំណត់ត្រាដូចជាឈ្មោះ លេខសំបុត្រយន្តហោះ និងឈ្មោះដែលមានលេខកូដ6ខ្ទង់ ដូច្នេះហើយក្នុងករណីមានជនអនាមិកណាមួយដែលមានបំណងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនោះគឺយកបានយ៉ាងស្រួលហើយអាចចូលទៅប្រើប្រាស់លេខទូរស័ព្ទសារអេឡិចត្រូនិចហើយនឹងលេខសំងាត់ផ្សេងៗដែលមានលើទូរស័ព្ទរបស់លោកអ្នកបានយ៉ាង។
រាល់ទិន្នន័យដែលបានបញ្ចូលទៅក្នុងសំបុត្រយន្តហោះរបស់អ្នកគឺវាមានភាពងាយស្រួលនរណាម្នាក់ដែលមានបំណងមិនល្អដោយគេអាចលួចប្តូរជើងហោះហើររបស់អ្នកបានទៀតផង។ដើម្បីចៀសវាងកុំអោយមិត្តលើបណ្តាញសង្គមឃើញច្បាស់ពីព័តមានផ្ទាល់ខ្លួនពេកអ្នកគួរតែអេឌីតអោយព្រៀលៗកន្លែងណាដែលគួរបិទបាំងនៅត្រង់ឈ្មោះជើងហោះហើរនិងលេខកូដជាដើម។
ជាចុងក្រោយកត្តាដែលរក្សាសុវត្ថិភាពប៉ផុតអ្នកអាចបង្ហោះរូបភាពដើរលេងរូបថតនៅព្រលានយន្តហោះឬនៅប្រទេសដែលអ្នកទៅបានហើយ។