ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប ទទួលពានរង្វាន់ឆ្នើមពីក្រុមហ៊ុនអាកាសចរណ៍ Cathay Dragon

ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប ទទួលពានរង្វាន់ឆ្នើមពីក្រុមហ៊ុនអាកាសចរណ៍ Cathay Dragon 

ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប មានមោទនភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់ ជាទីភ្នាក់ងារទេសចរណ៍ដ៏ឆ្នើមក្នុងឆ្នាំ2016 ពីក្រុមហ៊ុនអាកាសចរណ៍ កាថាយដ្រាហ្គ្រន Cathay Dragon (អតីតដ្រាហ្គ្រនអ៊ែរ) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 29 ខែ មីនា ឆ្នំា 2017 នៅឯសណ្ឋាគារ Intercontinental។ 

ភាពជោគជ័យនេះ គឺជាសមិទ្ធផលយ៉ាងគាប់ប្រសើរ ដែលក្រុមហ៊ុននេះទទូលបានពីការគាំទ្ររបស់អតិថិជនកន្លងមក។ 

ការវាយតម្លៃនៃការផ្តល់រង្វាន់ គឺផ្តោតសំខាន់ទៅលើប្រតិបត្តិការផ្នែកលក់សំបុត្រយន្តហោះ ដែលកន្លងមក និងកំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនគ្រប់លំដាប់ថ្នាក់។

គួរបញ្ជាក់ផងដែរថា នេះជាពានរង្វាន់ឆ្នើមលើកទី4 ដែលក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប ទទួលបានពីក្រុមហ៊ុនអាកាសចរណ៍ កាថាយដ្រាហ្គ្រន ដែលមានមូលដ្ឋានហោះហើរកណ្តាលចេញពីទីក្រុងហុងកុង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនអាកាសចរណ៍ កាថាយប៉ាស៊ីហ្វិក (Cathay Pacific) ដ៏ល្បីឈ្មោះ។