ផ្លូវបុរាណចំណាស់Juifentគឺសាងសង់ឡើងតាំងពីជំនាន់បុរាណដោយជនជាតិជប៉ុនប៉ុន្តែសព្វថ្ងៃនេះត្រូវបានគេស្គាល់ថាជាផ្លូវបុរាណចំណាស់នៅជិតទីក្រុងតៃបុិកោះតៃវ៉ាន់។ភ្ញៀវទេសចរអាចមកកម្សាន្តនៅទីនេះជាពិសេសដើម្បីមើលពីស្ថាបតយ្យកម្មដ៏អស្ចារ្យពីបុរាណនិងជាកន្លែងសម្រាប់ថតភាពយន្តបុរាណដ៏ល្បីផងដែរ។
JuifentTaiwanគឺជាកន្លែងដែលពេញនិយមនិងមានភ្ញៀវទៅទស្សនាច្រើនបំផុតនៅទីក្រុងតៃបុិកោះតៃវ៉ាន់។ទីក្រុងនេះគឺជាទីក្រុងចំណាស់និងជាទីក្រុងប្រវត្តិសាស្រ្តដ៏ស្រស់ស្អាតហើយវាឋិតនៅជិតទីក្រុងតៃបុិមែនទែនហើយងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនេះ។
ភាពល្បីល្បាញនៅរបស់ភូមិបុរាណJuifentនេះគឺស្រដៀងទៅនឹងភូមិបុរាណមួយដែលគេថតខ្សែភាពយន្តបុរាណរបស់ជប៉ុននៅក្នុងរឿងSpirit Wayអីចឹង។