ហេតុអ្វីបានជាពេលឡើងយន្តហោះគេអនុញ្ញាតិឲ្យយកវត្ថុរាវបានត្រឹមតែ....?

ជាការពិតណាស់នៅពេលលោកអ្នកធ្វើដំណើរតាមយន្តហោះញឹកញ៉ាប់លោកអ្នកពិតជាដឹងហើយថាពេលទៅដល់កន្លែងសន្តិសុខត្រួតពិនិត្យគេនឹងឆែកវ៉ាលិស កាតាប ឬក៏វ៉ាលិសដែលដាក់តាមខ្លួនបើសិនជាម៉ាសុីនគេឆែកឃើញមានសារជាតិរាវឬទឹកដែលមានចំណុះលើល100មីលីលីត្រដូចជាទឹកសុទ្ធ ទឹកអប់ ឡេឬក៏អ្វីផ្សេងៗនោះគេនឹងបោះវាចោលភ្លាមដោយពុំចាំបាច់មានការអនុញ្ញាតិលោកអ្នកឡើយឬខ្វល់ពីហេតុផលលោកអ្នកជាអ្វីនោះទេដោយសារតែនេះគឺជាការថែរក្សានូវសុវត្ថិភាពក្នុងការដំណើរ។

ចុះលោកអ្នកមានដែលឆ្ងល់អត់ថាបើសិនជាគេឆែកឃើញមានចំណុះក្រោម100មីលីលីត្រ? ហេតុផលមួយនេះគឺគ្មានបញ្ហាអ្វីនោះទេគឺដោយសារតែលោកអ្នកមិនបានល្មើសនឹងគោលការណ៏នៃការធ្វើដំណើររបស់អាកាសយាន្តដ្ឋាននោះទេ។

Photo Credit : Google Image