ហេតុអ្វីបានជានៅឌូបៃមានភាពទាក់ទាញពីភ្ញៀវទេសចរមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក?

បើនិយាយពីប្រទេសអារ៉ាប់រួម លោកអ្នកច្បាស់ជាស្គាល់ហើយថាគឺជាប្រទេសដែលហ៊ុមព័ទ្ធដោយសមុទ្រ មហាសមុទ្រខ្សាច់ ក៏ប៉ុន្តែឌូបៃគឺជាទីក្រុងដែលប្រៀបបីដូចជាឋានសួគ៌ក្រោមមេឃអញ្ចឹងដែលស្ថិតនៅប្រទេសអារ៉ាប់រ៉ួម ដែលសម្បូរទៅដោយអគារខ្ពស់ៗកប់ពពកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យ សណ្ឋាគារប្រណិតៗលំដាប់ផ្កាយ ហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗលើពិភពលោកផងដែរ។

តើមានមូលហេតុអ្វីដែលអោយទីក្រុងមួយនេះមានសក្កានុពលទាក់ទាញទេសចរណ៏ដ៏ខ្លាំងខ្លា?

1 ការរស់នៅប្រកបដោយប្រណិតភាព

ប្រជាជនអារ៉ាប់ពួកគេរស់នៅប្រកបដោយប្រណិតភាពដ៏សម្បូរបែប ជីវិតរស់នៅសុីវិល័យ។

2 ទឹកស្អាត

បើនិយាយពីប្រភពទឹកវិញឌូបៃមិនមានស្ទឹង បឹងឬទន្លេនោះទេ ក៏ប៉ុន្តែពួកគេមានបច្ចេកវិទ្យាទំនើបដើម្បីផលិតទឹកភ្លៀងដើម្បីផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់បានយ៉ាងគ្រប់គ្រាន់

3 ទស្សនាអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa

Burj Khalifa គឺជាអគារដែលល្បីល្បាយនិងជានិមិត្តរូបនៃទីក្រុងឌូបៃនិងជាអគារដែលខ្ពស់ជាងគេនៅលើពិភពលោក។ 

4​ សារមន្ទីរនៃអនាគតកាល

សារមន្ទីរនេះគឺសាងសង់ឡើងដើម្បីប្រមូលម្តុំរបកកំហើញថ្មីៗ បច្ចេកវិទ្យាទំនើបៗដែលអ្នកវិទ្យាសាស្ត្របានស្រម៉ៃ។

 

5 កោះសិប្បនិមិត្តរូបរាងដើមត្នោតអច្ឆរិយៈ

កោះនេះគឺជាកោះសិប្បនិមិត្តដែលសាងសង់ឡើងភ្ជាប់ពីបាតសមុទ្រយ៉ាងស្រស់ស្អាត។

 

6 Dubai Frame

ជាកន្លែងដែលសម្រេចប្រាថ្នាដល់មនុស្សគ្រប់គ្នា។

 

7 ផ្សារមាស

នៅទីក្រុងឌូបៃគឺមានហាងលក់គ្រឿងអលង្ការជាច្រើនប្រភេទពីមាសជាច្រើនម៉ូតដូចជាយកមាសច្នៃម៉ូតជាសម្លៀកបំពាក់ ស្បែកជើង។ល។

8 សួនផ្កាអច្ឆរិយៈ