តើអ្នកដឹងទេថាហេតុអ្វីបានជាលិខិតឆ្លងដែនមានតែ4ពណ៌?

តើលោកអ្នកធ្លាប់មានការឆ្ងល់ទេថាហេតុអ្វីបានជាលិខិតឆ្លងដែនគេធ្វើតែ 4 ពណ៌? ខណៈពេលអ្នកឆ្លងកាត់ការហោះហើរទៅកាន់ប្រទេសផ្សេងៗតាមអាកាសយាន្តដ្ឋានអ្នកតែងតែប្រទះឃើញមានលិខិតឆ្លងដែនមានពណ៌ផ្សេងៗគ្នាដែលមកពីបណ្តាគ្រប់ជាតិសាសន៍។​

ពណ៌លិខិតឆ្លងដែនអាចមានច្រើនលើសពីការគិតរបស់អ្នកទៅទៀត ក៏ប៉ុន្តែនេះជាការកំណត់ទៅតាមបណ្តាប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ 193 ប្រទេសដែលតម្រូវឲ្យមានតែពណ៌តែប៉ុណ្ណោះ។​ ពណ៌ទាំង 4 នោះគឺពណ៌ក្រហមពណ៌បៃតង​ពណ៌ខៀវ​ និងពណ៌ខ្មៅ​។

1 លិខិតឆ្លងដែនពណ៌ក្រហម

លិខិតឆ្លងដែនពណ៌ក្រហមគឺប្រើប្រាស់ច្រើនជាងគេលើសកលលោក។

This Is Why Passports Of All The Countries In The World Are Of Only Four Basic Colors! RVCJ Media

2 លិខិតឆ្លងដែនព៌ណខៀវ

ពណ៌ខៀវតំណាងឲ្យពិភពលោកថ្មី​ផ្លាស់ប្រែថ្មីហើយប្រទេសដែលគាំទ្រការផ្លាស់ប្តូរថ្មីនោះភាគច្រើនគឺប្រទេសដែលប្រើប្រាស់លិខិតឆ្លងដែនពណ៌ខៀវដែលមានតាមបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅទ្វីបអាមេរិចខាង​ត្បូង​​ប្រទេសអាហ្សង់ទីន​​និងប្រទេសប៉ារ៉ាហ្គាយជាដើម។

This Is Why Passports Of All The Countries In The World Are Of Only Four Basic Colors! RVCJ Media

 

3 ​លិខិតឆ្លងដែនពណ៌បៃតង

ប្រទេសដែលប្រើប្រាស់លិខិតឆ្លងដែនពណ៌បៃតងភាគច្រើនគឺនៅតាមបណ្តាប្រទេសដែលកាន់សាសនាអុីស្លាម ដូចជា ប្រទេសប៉ាគីស្ថាន​ប្រទេសអារ៉ាប់​ប្រទេសម៉ូរ៉ុកូនិងបណ្តា​ប្រទេសស្ថិតនៅទ្វីបអាហ្វ្រិចផងដែរ។​ ពួកគេជឿថាពណ៌បៃតងតំណាងឲ្យធម្មជាតិនិងសន្តិភាព។​

This Is Why Passports Of All The Countries In The World Are Of Only Four Basic Colors! RVCJ Media

4​ លិខិតឆ្លងដែនពណ៌ខ្មៅ

ការប្រើប្រាស់លិខិតឆ្លងដែនពណ៌ខ្មៅគឺកម្រណាស់​ប្រទេសមួយចំនួនមិនចូលចិត្តពណ៌ខ្មៅនោះទេដោយផ្អែកទៅលើមូលហេតុមួយចំនួនផ្សេងៗគ្នា។ ប្រទេសដែលប្រើប្រាស់លិខិតឆ្លងដែនពណ៌ខ្មៅមានដូចជាប្រទេសមួយចំនួនតូចនៅទ្វីបអាហ្វ្រិចដូចជាប្រទេសហ្សាំបា​ប្រទេសកុងហ្គោ​ ប្រទេសទេសម៉ាឡាវី​ ​ក៏ប៉ុន្តែប្រទេសញ៉ូសេលែនក៏ប្រើប្រាស់លិខិតឆ្លងដែនដែលមានកម្របព៏ណខ្មៅផងដែរ ដោយសារពណ៌ខ្មៅគឺតំណាងឲ្យប្រទេសញ៉ូសេលែន។

This Is Why Passports Of All The Countries In The World Are Of Only Four Basic Colors! RVCJ Media