​មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍ល្បីៗទាំង៥លំដាប់ផ្កាយដែលមាន....

សព្វថ្ងៃមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងតែដំណើរការហោះហើរទៅកាន់ទិសដៅជាច្រើនជុំវិញពិភពលោក។​អ្វីដែលសំខាន់នោះក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយទាំង5នេះមិនត្រឹមតែមានសេវាកម្មល្អនោះទេសូម្បីតែកៅអីអង្គុយប្រភេទEconomic Classនោះក៏ល្អនិងមានផាសុខភាពជាងគេផងដែរ។​តើក្រុមហ៊ុនអាកាសចរណ៍ទាំង5នោះមានអ្វីខ្លះ?

1​ ក្រុមហ៊ុនអាកាសចរណ៍Qatar Airways

ក្រុមហ៊ុនអាកាសចរណ៍Qatar Airways មានជើងហោះហើរត្រង់ជាង12រដ្ឋពីសហរដ្ឋអាមេរិចមកកាន់ទីក្រុងដូហាប្រទេសអារ៉ាប់រូម។​ រាល់អ្នកដំណើរអាចទទួលបានការកុម្ម៉ង់អាហារនិងភេសជ្ជៈដោយឥតកំណត់ជាច្រើនប្រភេទ។

2​ ក្រុមហ៊ុនអាកាសចរណ៍Singapore Airlines

ក្រុមហ៊ុនអាកាសចរណ៍Singapore Airlines​ មានជើងហោះហើរត្រង់ពីបណ្តាប្រទេសផ្សេងទៅកាន់សហរដ្ឋអាមេរិច។​រាល់អ្នកដំណើរទាំងអស់អាចទទួលបានការផ្តល់ជូនដូចជាកន្សែងត្រជាក់​ ថ្នាំដុសធ្មេញ​ វ៉ែនតាក្រណាត់គ្របភ្នែកពេលសម្រាក​និងស្រោមជើងក្នុងកំឡុងពេលធ្វើការហោះហើរដើម្បីមានផាសុខភាពក្នុងពេលធ្វើដំណើរផងដែរ។

3​ ក្រុមហ៊ុនអាកាសចរណ៍​Eva Air

ក្រុមហ៊ុនអាកាសចរណ៍​Eva Air​មានជើងហោះហើរត្រង់ទៅមកពីទីក្រុងតៃបុិទៅកាន់សហរដ្ឋអាមេរិច។មានការៀបចំស្បែកជើងនិងវ៉ែនតាពាក់ពេលគេងសម្រាប់អ្នកដំណើរគឺមានរៀបចំរួចជាស្រេចនៅតាមកៅអីអ្នកដំណើររួចជា។

4 ក្រុមហ៊ុនអាកាសចរណ៍Emirates Airlines

ក្រុមហ៊ុនអាកាសចរណ៍Emirates Airlinesមានបម្រើសេវាកម្មជើងហោះហើរត្រង់ទៅមកពីប្រទេសឌូបៃទៅកាន់សហរដ្ឋអាមេរិចឬពីអាមេរិចទៅកាន់ទីក្រុងមីឡានផងដែរនិងទិសដៅផ្សេងៗជាច្រើនប្រទេស។អ្វីដែលពិសេសនោះមានការផ្តល់ជូនដល់អ្នកដំណើរ អាចកុម្ម៉ង់នំខេកសូកូឡា​ ប្រភេទស្រាសាំប៉ាញម៉ាកMoet ដើម្បីអបអរសម្រាប់កម្មវិធីពិសេសផ្សេងៗបានផងដែរ។

5 ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways

ចាប់តាំងពីឆ្នាំ2013​ក្រុមហ៊ុនអាកាសចរណ៍Cathay Pacific Airways​មានការហោះហើរជាង200ទិសដៅទៅកាន់បណ្តាលប្រទេសផ្សេងៗ។ក្នុងនោះផងដែរ​ក៏មានការផ្តល់ជូននូវអាហារសម្រន់ឥតគិតថ្លៃក៏ប៉ុន្តែមានកំណត់ផងដែរ។