ពិធីសូត្រមន្តលើករាសីដើម្បីសេចក្តីសុខដល់ក្រុមគ្រួសារ...

នារសៀលថ្ងៃសៅរ៏ ទី១១​កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ ក្រុមហ៊ុនទេសចរណ៍​វើលដ៍ផប ត្រាវ៉ែល ធួរគ្រុប​​បានរៀបចំមង្គលពិធី​សូត្រមន្ត​លើករាសី​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងសុំទេវតាឆ្នាំថ្មីជួយ​​ប្រោសប្រទានពរជ័យ​សិរីសួស្តី​ជ័យមង្គល​វិបុលសុខ​គ្រប់ប្រការ​ដល់បុគ្គលិក​ព្រមទាំង​អតិថិជន​គ្រប់រូប​ដែលតែងតែគាំទ្រដល់សេវាកម្មយើងខ្ញុំ​និងជឿជាក់ដល់ក្រុមហ៊ុនទេសចរណ៍​វើលដ៍ផប ។

គណៈគ្រប់គ្រងនៃក្រុមហ៊ុន​ទេសចរណ៍​ វើលដ៍ផប សូមគោរពជូនពរដល់បុគ្គលិក​ និងអតិថិជនទាំងអស់ ប្រកបដោយសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍​ព្រមទាំងជោគជ័យគ្រប់ភារកិច្ចជារៀងរហូត។