កាលពីរសៀលថ្ងៃសៅរ៍ទី១១ខែកុម្ភៈឆ្នាំ២០២៣នេះយើងខ្ញុំដែលជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនទេសចរណ៍វើលដ៍ផបពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចូលរួមស្ម័គ្រចិត្តបរិច្ចាកឈាមជូនដល់មជ្ឍមណ្ឌលជាតិផ្តល់ឈាម។
នេះជាលើកទី៦ហើយដែលក្រុមគ្រួសារវើលដ៍ផបរបស់យើងបានបន្តរួបរួមគ្នាក្នុងការបរិច្ចាកឈាមដើម្បីជាចំណែកមួយក្នុងការចូលសង្គ្រោះជីវិតអ្នកជំងឺឬអ្នកដែលត្រូវការឈាមក្នុងការព្យាបាល។ដោយឡែកសូមបញ្ជាក់ថាការបរិច្ចាកឈាមមិនបានធ្វើឲ្យប៉ះពាល់អ្វីដល់សុខភាពលោកអ្នកនោះទេតែវាបានជួយផលិតមកវិញនូវកោសិកាឈាមថ្មីដែលពោរពេញដោយថាមពលដែលនាំមកនូវភាពស្រស់ថ្លានិងអាចជួយកាត់បន្ថយជំងឺផ្សេងៗ។
ចែករំលែកសេចក្តីស្រលាញ់របស់អ្នកចូលរួមបរិច្ចាកឈាមទាំងអស់គ្នាដើម្បីសង្គ្រោះជីវិត!