ដំណឹងល្អ! ហុងកុងចាប់ផ្តើមបើកឡើងវិញឲ្យធ្វើដំណើរសម្រាប់...

លោកអ្នកច្បាស់ជាទន្ទឹងរង់ចាំដើម្បីធ្វើដំណើរទៅហុងកុងថា​តើហុងកុងនឹងបើកប្រទេសវិញហើយឬនៅ?​កាលពីថ្មិៗបើតាមការចុះផ្សាយរបស់សារព័ត៍មានCNN​បានឲ្យដឹងថា​នៅទីក្រុងហុងកុងបានប្រកាសឲ្យបើកប្រទេសឡើងវិញដើម្បីទទួលភ្ញៀវទេសចរនិងវិនិយោគគិនអន្តរជាតិបន្ទាប់ពីការរាតត្បាលនៃជំងឺកូវីដអស់រយៈពេលជិត៣ឆ្នាំគន្លងមកនេះដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។​ហុងកុងក៏បានប្រកាសចែកសំបុត្រយន្តហោះ​​៥សែប​សំបុត្រហ្វ្រីនៅក្នុងខែមិនាខាងមុខនេះអ្វីដែលកាន់តែពិសេសទៀតនោះប្រជាជនខ្មែរក៏អាចដាក់ពាក្យបានផងដែរ។​​

សូមចូលទៅកាន់ដើម្បីទទួលបានសំបុត្រយន្តហោះហ្វ្រីទៅលេងហុងកុងតាមរយៈ Link(World of Winners) នាខែមិនាខាងមុខនេះ។

សម្រាប់ការចែកសំបុត្រយន្តហោះ៥សែនសំបុត្រនេះនឹងត្រូវធ្វើការបែងចែកជា៣ដំណាក់កាលដូចខាងក្រោម៖
 ·​ ដំណាក់កាលទី១ ៖ នៅថ្ងៃទី០១ខែមិនា​ឆ្នាំ២០២៣​(រួមទាំងកម្ពុជា)
​ ·​​​ ដំណាក់កាលទី២​ ៖ នៅខែមេសា​ឆ្នាំ២០២៣
​ ·​​​ ដំណាក់កាលទី៣​ ៖ នៅខែឧសភា​ឆ្នាំ២០២៣

​រាល់អ្នកដំណើរអាចធ្វើដំណើរមកកាន់ហុងកុងតាមលក្ខខ័ណ្ឌបានដូចជា៖

1ពុំចាំបាច់មានការធ្វើចត្តាឡីស័ក
2​ពុំមាន​​ការរក្សាគម្លាត
3 ពុំចាំបាច់បង្ហាញកាតចាក់វ៉ាក់សាំងកូវីដ
4​ មិនតម្រូវឲ្យមានធានារ៉ាប់រ៉ងសុខភាពបញ្ជាក់អំពីជំងឺកូវីដ

បញ្ជាក់៖​ក្នុងនោះផងដែរលក្ខខ័ណ្ឌមួយចំនួនត្រូវបានអនុវត្តន៍​។