ដំណឹងល្អ! កោះរ៉ុងនឹងមានព្រលានយន្តហោះអន្តរជាតិ....

ដំណឹងល្អដ៏រីករាយសម្រាប់ភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ​ដែលពេញនិយមទៅលេងនិងទស្សនាកោះរ៉ុង នាពេលខាងមុខនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខលើកិច្ចព្រមព្រៀងជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល លើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតម្លៃ៣០០ លានដុល្លា នៅទឹកដីដែនអេកូកោះទេសចរណ៏មួយនេះ។

សូមបញ្ជាក់ផងថាតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅកោះរ៉ុងនេះនិងត្រូវចំណាយពេលសាងសង់រយៈពេល ៥ឆ្នាំ គឺជាប្រភេទ 4C ដែលអាចទទួលយកការចុះចតយន្តហោះធំៗបាន។

 

Fn 2023 01 18 11 22 06 0