ដំណឹងល្អ! កម្ពុជា និងម៉ាល់ឌីវបានព្រមព្រៀងលើការលើកលែងទិដ្ឋការ ៣០​ ថ្ងៃ

កាលពីថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០២៣ រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាល់ឌីវ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ បាន​ចុះ​កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​លើកលែង​ទិដ្ឋការ (Visa) ចំពោះ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​ផ្លូវការនិង​ធម្មតា ដែល​មាន​ន័យ​ថា ប្រជាជន​ខ្មែរ​យើង​អាច​ទៅ​លេង​ប្រទេស​ម៉ា់ល់ឌីវ​ដោយ​មិន​ទាមទារ​ទិដ្ឋការ​ទៀត​នោះ​ទេ ដោយ​មាន​សុពលភាព​នៃ​ការ​ស្នាក់​នៅ​​រយៈ​ពេល ៣០ ​​ថ្ងៃ។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ទៅ​លេង​កោះម៉ាល់ឌីវ​ កាន់​តែ​ងាយស្រួល​ថែម​ទៀត​នោះ ដោយ​គ្រាន់​តែ​កាន់​លិខិត​ឆ្លងដែន​មួយ​គឺ​អាច​ទៅ​លេង​ដែន​កោះ​ដ៏​ស្រស់ស្អាត​នេះ​បាន​ហើយ។​​

ម្យ៉ាងវិញទៀតនោះ ម៉ាល់ឌីវ​ជា​ប្រជុំកោះ​មួយ​ដែល​ជា​គោលដៅ​ទេសចរណ៏​ដ៏​ល្អ​ និង​ទាក់ទាញ​ទេសចរ​ជា​ច្រើន​ទៅ​លេង​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​៕