តៃវ៉ាន់ចាប់ផ្តើមបើកដំណើរការដើម្បីស្វាគមន៏ភ្ញៀវទេសចរណ៏...

ឈានចូលដល់ឆ្នាំ២០២៣ភ្លាមប្រទេសតៃវ៉ាន់បានចេញប្រកាសស្តីអំពីបើកឲ្យមានដំណើរកម្សន្តដើម្បីស្វាគមន៏ភ្ញៀវទេសចរណ៏មកទស្សនាភ្លាមបន្ទាប់ពីមានការផ្អាកពីដំណើរកម្សាន្តមួយរយៈ។ តៃវ៉ាន់ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ មានអាហារឆ្ងាញ់ៗ​ ព្រះវាជវាំងបុរាណ ជាពិសេសប្រភេទតែគុជដែលមានរសជាតិឆ្ងាញ់ ភ្នំដែលក្របដណ្តប់ដោយព្រៃខៀវស្រង៉ាត់ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាតនិងទីកន្លែងស្រស់ស្អាតជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរផ្តិតយកទិដ្ឋភាពអនុស្សាវរីយ៌ជាពិសេសៗបទពិសោធន៌ថ្មីៗនៃដំណើរកម្សាន្តរបស់លោកអ្នក។