ប្រសិនបើអ្នកមានឳកាសទៅលេងជប៉ុនតើ....

ហេតុអ្វីបានជាប្រទេសជប៉ុនជាប្រទេសដែលគួរឲ្យទាក់ទាញមកពីបណ្តាប្រទេសផ្សេងៗ?
ជប៉ុនជាប្រទេសដែសស្រស់ស្អាតនិងសុវត្ថិភាពជាងគេ។ប្រសិនបើលោកអ្នកឳកាសទៅលេងជប៉ុនតើលោកអ្នកនឹងទៅលេងនៅកន្លែងណាខ្លះ?
5កន្លែងដែលគួរឲ្យទាក់ទាញនិងចង់ទៅលេងនៅប្រទេសជប៉ុនតើមានកន្លែងណាខ្លះ៖

1 ផ្កាសាគូរ៉ា
សាគូរ៉ាគឺត្រូវបានគេស្គាល់ថាជាផ្កាតំណាងឲ្យប្រទេសជប៉ុនហើយផ្កានេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ
អមតាមដងផ្លូវជាមួយព៏ណឆើតឆាយដ៏ស្រស់ត្រកាល។

 

2​ ភ្នំហ្វូជី

ភ្នំហ្វូជីគឺជាភ្នំដែលខ្ពស់ជាងគេនៅប្រទេសជប៉ុនហើយក៏ជានិមិត្តសញ្ញាតំណាងឲ្យប្រទេសជប៉ុនដូចផ្កាសាគូរ៉ាដែរ។នៅពេលមេឃស្រឡះលោកអ្នកអាចមើលឃើញ
ភ្នំហ្វូជីពីទីក្រុងតូក្យូបានយ៉ាងច្បាស់។

 

3 ភូមិវប្បធម៍ស៊ីរីកាវ៉ា-ហ្គោ

ស៊ីរ៉ាកាវ៉ាគឺជាភូមិវប្បធម៍ចំណាស់ហើយអ្នកភូមិនៅទីនេះពួកគាត់រៀបតុបតែងលំអរតាមគេហដ្ឋានទៅតាមរដូវកាល៕មិនត្រឹមតែប៉ុននោះបើលោកអ្នកទៅដើរលេង
កម្សាន្តនារដូវទឹកកកទៀតកាន់តែស្រស់ស្អាតមួយកំរិតទៀត។ហើយលើសពីនេះទៅទៀតនោះភូមិមួយនេះមានទេសភាពស្រស់ស្អាតផ្សេងៗគ្នាទៅតាមរដូវកាល។

4 ហ្វូស៊ីមី អ៊ីណារី

ព្រះវិហារ ហ្វ៊ូស៊ីមី អ៊ីណារី ជាទីសក្ការៈបូជាដ៏សក្តិសិទ្ធដែលសាងសង់ឡើងនៅលើកំពូលភ្នំប្រចាំតំបន់និងកសាងឡើងដោយថ្មនៃក្តីស្រលាញ់សំរាប់ទទួលស្វាគនម៌
ភ្ញៀវទេចរមកពីគ្រប់ទិសទី។

5 សួនកម្សាន្តឌីសនីលែន

គ្រាន់តែលឺថាសួនកម្សាន្តឌីសនីលែនគឺធ្វើឲ្យលោកអ្នកមានអារម្មណ៌ថាជាកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើនប្រភេទនិងពិតជាចង់ទស្សនា។អ្វីដែលពិសេសជាង
គេទៅទៀតនោះនៅប្រទេសចូលចិត្តធ្វើអ្វីដែលប្លែកពីគេដើម្បីភាពទាក់ទាញនិងគំនិតឆ្នៃប្រឌិតតាំងពីការស្លៀកពាក់និងការតុបតែង។

 

អត្ថបទដោយ៖ ម៉ាលីកា