គន្លឺះសំខាន់ៗ12យ៉ាងមុន....

ជាការពិតណាស់សម្រាប់លោកអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទៅបរទេសមុនធ្វើការហោះហើរលោកអ្នកច្បាស់ជា
ត្រៀមរួចរាល់នូវសម្ភារៈឬឯកសារសំខាន់ៗមួយចំនួនខាងក្រោមនោះជាគន្លឺះសំខាន់ៗដូចជា៖

១​ កក់សំបុត្រយន្តហោះ

អ្វីដែលសំខាន់មុនគេសម្រាប់ធ្វើដំណើរតាមជើងអាកាសនោះគឺកុំភ្លេចធ្វើការកក់សំបុត្រយន្តហោះទុកមុនយ៉ាងហោចណាស់1ខែមុនចេញដំណើរនិងគោលដៅប្រទេសដែលត្រូវទៅ។

2 លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ & កាតវ៉ាក់សាំង

បន្ទាប់ពីសំបុត្រយន្តហោះនោះគឺកុំភ្លេចយកលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬកាតចាក់វ៉ាក់សាំងទៅជាមួយផង។

 

3 រៀបចំវ៉ាលីកុំអោយលើសទំងន់ពេក

ពេលអូសវ៉ាលីនៅព្រលានយន្តហោះម្តងៗមានអារម្មណ៍ថារំភើបមែនទែនតែកុំដាក់ឥវ៉ាន់ច្រើនពេកខ្លាចលើសទម្ងន់បង់ប្រាក់ថែមណា។

4 ត្រូវតែទៅដល់ព្រលានយន្តហោះមុន2ម៉ោង

ការទៅដល់ព្រលានយន្តហោះអោយបានមុនយ៉ាងហោចណាស់ព្រោះបង្ការការជៀសវាងពេលស្ទះចររាចរណ៍ធ្វើឲ្យលោកអ្នកអាចយឺតយ៉ាវក្នុងការហោះហើរ។

5 បង្ហាញសំបុត្រយន្តហោះពេល Check In

ជាទូរទៅការCheckInគឺជាការផ្ទៀងផ្ទាត់ដើម្បីឲ្យប្រាកដថាឈ្មោះរបស់លោកអ្នកនិងគោលដៅប្រទេសដែលត្រូវទៅគឺពិតជាត្រឹមត្រូវ100%មុនចេញដំណើរ។

 

6 អីវ់ាន់តាមខ្លួនមិនត្រូវលើសពី7គីឡូ

តិចច្រឡំពេលជិះយន្តហោះដាក់អីវ៉ាន់តាមខ្លួនច្រើនពេកទៅអត់ទេគឺគ្រាន់តែអាចដាក់បានក្រោម7គីឡូតែប៉ុនណោះបើលើសនឹងគេពិន័យឬដកចេញហើយ។

7 ឆ្លងកាត់ការត្រួតពិនិត្យ

ពីមួយដំណាក់កាលទៅមួយដំណាក់គឺមានការត្រួតពិនិត្យតឹងរឹងពីមន្ត្រីប៉ូលីសនៅព្រលានយន្តហោះដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពខ្ពស់ដល់អ្នកដំណើរ។

8 ទៅកាន់Gateរបស់អ្នក

អ្នកគួរតែមើលថាតើច្រកមួយណាដែលលោកអ្នកគួរតែឆ្លងកាត់មុនពេលឡើងយន្តហោះ។

9 ស្វែករកន្លែងអង្គុយតាមលេខរៀង

ជាធម្មតានៅពេលលោកអ្នកកក់សំបុត្រយន្តហោះនោះគេនឹងបញ្ជាក់លេខរៀងកៅអីដែលលោកអ្នកអង្គុយតាមលំដាប់លេខរៀងដែលខាងភ្ញាក់ងារបានផ្តល់ជូន។

10 ស្តាប់ការណែនាំ

អ្នកបំរើលើយន្តហោះនឹងផ្តល់ការណែនាំខ្លះៗដល់លោកអ្នកក្នុងអំឡុងពេលរង់ចាំ។

11​ ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព

ជាការពិតណាស់នៅពេលលោកអ្នកបើកបររថយន្តនោះត្រូវតែពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពមិនតែប៉ុនណោះការធ្វើដំណើរតាមយន្តហោះក៏ដូចគ្នាផងដែរ

គឺតម្រូវឲ្យលោកអ្នកពាក់ខ្សែរក្រវ៉ាត់ការពារដូចគ្នាតាមការណែនាំ។

12 ទៅដល់ដោយសុវត្ថិភាព

លោកអ្នកបានធ្វើដំណើរអស់រយៈពេលច្រើនម៉ោងដើម្បីទៅកាន់ប្រទេសដែលលោកអ្នកទៅជាការទេចរណ៍ទៅលេងក្រុមគ្រួសារនៅក្រៅប្រទេសឬទៅជួបមនុស្សជាទីស្រលាញ់

ដូច្នេះការទន្ទឹងរង់ចាំរបស់លោកអ្នកបានដល់ហើយគឺទៅដល់ទិសដៅដោយសុវត្ថិភាព។

តើប្រទេសណាក្នុងក្តីស្រម៉ៃខ្លះដែលលោកអ្នកចង់ទៅ? 

 

អត្ថបទដោយ៖ ម៉ាលីកា