កោះដែលស្រស់ស្អាតនៅប្រទេសកម្ពុជាមាន...

ការធ្វើដំណើរកម្សាន្តជួយឲ្យលោកអ្នកមានអារម្មណ៏ធូរស្បើយបន្ទាប់ពីនឿយហត់ពីការងារជាពិសេសទៅទៀតនោះ
គឺការធ្វើដំណើរកម្សាន្តទៅស្រូបខ្យល់អាកាសនៅមាតសមុទ្រឬនៅសម្រាកនៅលើកោះ។នៅប្រទេសកម្ពុជាមានកោះ
ដែលជាតំបន់ទេចរណ៏ធម្មជាតិជាច្រើនដែលស្រស់ស្អាតរាប់ពាន់ដែលកំពុងរង់ចាំលោកអ្នកទៅសម្រាកលំហែរ
កម្សាន្ត។តើកោះទាំងនោះស្ថិតនៅទីណាខ្លះតោះទៅមើលទាំងអស់គ្នាដូចខាងក្រោម៖

1 កោះសង្សា
លោកអ្នកធ្វើដំណើរពីកំពង់ផែក្រុងកំពង់ព្រះសីហនុនិងបន្តដំណើរតាមទូកល្បឿនលឿន។
មិនតែប៉ុនណោះកោះសង្សារជាទីឋានសួគ៌ក្រោមមេឃសម្រាក់លំហែកាយយ៉ាងស្រស់ត្រកាល។

2 កោក្របីឬ Sixsense Resourt 
កោះក្របីជាទីកន្លែងលំហែកាយយ៉ាងប្រណិតសម្រាប់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់លោកអ្នក។
នៅទីនេះមានភាពស្ងប់ស្ងាត់ជាមួយខ្យល់អាកាសដ៏បរិសុទ្ធជួយឲ្យលោកអ្នកមានអារម្មណ៏ធូរស្បើយពីភាពតានតឹងនានា។


3 កោះឬស្សី
កោះឬស្សីជាទីឆ្នេរដ៏ស្រស់ស្អាតដែលកំពុងរង់ចាំភ្ញៀវទេចរសម្រាប់លំហែកាយដោយមានខ្សាច់សក្បុះនិងមាន
រីស៊តប្រណិតៗលំដាប់ផ្កាយចាំទទួលស្វាគមន៏ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងកក់ក្តៅ។

 

4 កោះរ៉ុង
កោះរ៉ុងលាតសន្ធឹងតាមបណ្តោយឆ្នេរខ្សាច់យ៉ាងស្រស់ស្អាតនិង
កាសបរិសុទជួយអោយភ្ញៀវទេចរទទួលបានបទពិសោធន៏
ថ្មីនៃ
និងស្រស់ស្រាយជាមួយធម្មជាតិដ៏ស្រស់ត្រកាល។

 

5 កោះស្តេច
ចំណែកនៅកោះស្តេចឯណោះវិញក៏កំពុងបង្អួតសម្រស់ដ៏ទាក់ទាញផងដែរលាតសន្ធឹងតាមតារាសាគរ
ដែលឋិតនៅទឹកដី
ខេត្តកោះកុង។
នៅទីនេះមានកោះស្អាតៗជាច្រើនមិនចាញ់នៅខេត្តព្រះសីហនុឡើយដោយទាក់ទាញពីភ្ញៀវទេចរមកពី
គ្រប់ទិសទី។មិនត្រឹមតែប៉ុនណោះ
លោកអ្នកស្ទួចត្រីនិងមុជទឹកមើលត្រីចំរុះព៌ណជាច្រើនប្រភេទ។

 

 

អត្ថបទដោយ៖ ម៉ាលីកា