តើពេលឆ្លងឆ្នាំអ្នកចង់កាន់ដៃអ្នកណាមើលកាំជ្រួច...

ជិតឆ្លងឆ្នាំទៀតហើយតើមានគំរោងកាន់ដៃអ្នកណាទៅមើលកាំជ្រួច? រៀងរាល់ឆ្នាំនៅតាមបណ្តាទីក្រុងនៃប្រទេសធំៗមួយចំនួន

បាននឹងកំពុងត្រៀមរៀបចំដើម្បីអបអរថ្ងៃឆ្លងឆ្នាំសកលហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺមានការដុតកាំជ្រួចជាច្រើនរូបរាងយ៉ាងស្រស់ស្អាតទៀតផង។

តើមានប្រទេសណាខ្លះដែលមានការដុតកាំជ្រួចស្អាតនៅជុំវិញពិភពលោកខ្លះ តោះទៅទស្សនាមើលទាំងអស់គ្នា៖

ទីក្រុងឌូប៊ៃ, ប្រទេសអារ៉ាប់រួម

ពិតជារំភើបខ្លាំងណាស់ពេលឃើញរូបភាពនៃទិដ្ឋភាពនៃការបាញ់ជ្រួចដូច្នេះស្រម៉ៃបើពេលទៅលេងនិងមើលជាមួយមនុស្សទីស្រលាញ់ឬក្រុមគ្រួសារ

មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ 

២ ទីក្រុងប៉ារីស, ប្រទេសបារាំង

បើក្រឡេកទៅមើលនៅទីក្រុងប៉ារីសឯណោះវិញក៏មិនធម្មតាដែរពិតជាស្អាតខ្លាំងណាស់ដោយមានការបាញ់កាំជ្រួចពីលើកំពូលប៉មអ៊ែហ្វែលយ៉ាងខ្ពស់គួរអោយ

ចង់ទស្សនាមែនទែន។

៣ ទីក្រុងញ៉ូយក, ប្រទេសអាមេរិច

នៅអាមេរិចវិញក៏កំពុងរង់ចាំស្វាគមន៏ថ្ងៃឆ្លងឆ្នាំជាមួយនឹងការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតចំរុះព៏ណជាពិសេសអាចឲ្យអោយប្រជាជននៅទីក្រុងមួយនេះ

ទស្សនាបានពីចំងាយនិងកាន់តែពិសេសអមជាមួយនឹងរូបសំណាកសេរីភាពដ៏ល្បីល្បាញផងដែរ។

៤ ទីក្រុងស៊ីដនី, ប្រទេសអូស្រ្តាលី

ទីក្រុងស៊ីដនីជាបេះដូងនៃប្រទេសអូស្រ្តាលី​ ហើយក៏ជាទីទាក់ទាញភ្ញៀវទេចរមកពីបណ្តាប្រទេសជាច្រើនផងដែរ។ឆ្លងឆ្នាំសកលក៏ជិតឈានចូលមកដល់

ក៏រង់ចាំបាញ់កាំជ្រួចដើម្បីស្វាគមន៏ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីទស្សនា។

៤ ទីក្រុងឬប្រទេសសិង្ហបុរី

សិង្ហបុរីទីក្រុងស៊ីវិល័យជាងគេនៅអាស៊ីអាគ្នេយ៏ដូច្នេះនៅទីនេះក៏កំពុងរង់ចាំទទួលស្វាគន៏ដូចភ្ញៀវទេចរជាតិនិងអន្តជាតិមកលេងកម្សាន្តនាពេលឆ្លងឆ្នាំ

ខាងមុខនេះ។

៥ ទីក្រុងកូឡាឡាំពួរ

នៅម៉ាឡេស៊ីឯណោះវិញក៏មិនរង់ចាំយូរដើម្បីស្វាគមន៏ភ្ញៀវទេចរជាតិនិងអន្តរជាតិមកទស្សនាការបាញ់កាំជ្រួចនៅពេលឆ្លងឆ្នាំនាពេលខាងមុខនេះ។