សិសិររដូវបានចាប់ផ្តើមឈានចូលមកដល់...

នៅបណ្តាប្រទេសមួយចំនួនសិសិររដូវបានចាប់ផ្តើមឈានចូលមកដល់ហើយមិនថានៅទ្វីបអឺរ៉ុបអាមេរិចនោះទេសូម្បីតែទ្វីបអាស៊ីមួយ

ចំនួនក៏ចាប់ផ្តើមធ្លាក់ព្រិលទឹកកកដែរ។តើមាននៅប្រទេសណាខ្លះហើយតើស្រស់ស្អាតប៉ុនណាតោះទៅមើលទាំងអស់គ្នា៖

1 ប្រទេសបារាំង

អ្នកណាៗក៏ប្រាថ្នាចង់ទៅលេងនៅប្រទេសបារាំងដែរក៏ព្រោះតែនៅទីនោះជាទីពេញនិយមទៅលើគ្រឿងសម្អាងម៉ាកល្បីៗកាបូបFashionសំលៀកបំពាក់

ម៉ាកល្បីៗហើយលើសពីនេះទៅទៀតនោះគឺរដូវទឺកកកធ្លាក់ព្រិលព៌ណសក្បុះគ្របដណ្តប់សឹងតែគ្រប់ទិសទីជាពិសេសនៅប៉មEffel Tower​ដែលអ្នកណាៗក៏ចង់ទៅលេងនាសិសិររដូវនេះដែរ។ 

2ប្រទេសណ័រវេ

បើក្រឡេកទៅមើលប្រទេសណ័រវេនេះវិញរដូវរងារនិងមានព្រិលធ្លាក់សឹងតែមួយឆ្នាំពេញ។ហើយកាន់តែពិសេសទៅទៀតនោះក៏

មានវិមានមួយដែលល្បីឈ្មោះនោះគឺវិមានព្រិលទឹកកកឬហៅថាMoomins Snowcastle.អ្វីដែលគួរឲ្យទាក់ទាញលើសពីព្រិលធ្លាក់យ៉ាងស្រស់ស្អាតទៀតនោះ

គឺពន្លឺភ្លើងព៏ណបៃតងខ្ចីឬហៅថាAURORAដែលភ្ញៀវទេចរណ៏អាចគយគន់នៅពេលរាត្រីក្រោមពន្លឺផ្ទៃមេឃដ៏ស្អាត។  

3ប្រទេសជប៉ុន

បើក្រឡេកទៅមើលប្រទេសជប៉ុនវិញស្ថិតនៅក្នុងទ្វីបអាស៊ីយើងទេក៏ប៉ុន្តែប្រទេសនេះជាប្រទេសមានអាកាសធាតុត្រជាក់ច្រើនជាងក្តៅ

មិនត្រឹមតែប៉ុនណោះទេក៏មានរដូវរងារធ្លាក់ព្រិលដូចនៅបណ្តាប្រទេសនៅអឺរ៉ុបដែរ។ ភូមិមួយដែលសឹងតែស្អាតដាច់គេនៅប្រទេសនោះគឺ

ភូមិ ស៊ីរីកាវ៉ា (Shirikawa Village)។អ្នកភូមិរៀបចំតុបតែងផ្ទះដោយមានដាក់ភ្លើងបំភ្លឺព៌ណលឿងស្រាលៗឲ្យកាន់តែមើលទៅស្រស់ស្អាត

និងមានភាពទាក់ទាញកណ្តាលព្រិលព៌ណស។

4ប្រទេសកូរ៉េ

នៅកូរ៉េនេះវិញក៏មិនខុសពីប្រទេសជប៉ុនដែរមានរដូវរងារធ្លាក់ព្រិលដូចគ្នាដែរហើយនៅកន្លែងកម្សាន្តខ្លះគេមានធ្លាក់រូបសំណាក

ពីព្រិលទឺកកកធ្លាក់ចេញជារូបរាងផ្សេងៗទៅតាមការច្នៃប្រឌិតផងដែរ។

 

 

អត្ថបទដោយ៖ ម៉ាលីកា