ប្រទេសដែលមានផ្ទៃមេឃពេលរាត្រីស្អាតជាងគេគឺនៅ....

នៅពេលនេះខ្ញុំសូមនាំអារម្មណ៏អ្នកទាំងអស់គ្នាទៅស្គាល់ប្រទេសដែលគេល្បីថាមានផ្ទៃមេឃពេលរាត្រីស្អាតជាងគេនៅលើពិភពលោក

នោះគឺនៅប្រទេសន័រវេ។​ណ័រវេគឺជាប្រទេសមួយដែលឋិតនៅប៉ែកខាងទ្វីបអឺរ៉ុបហើយមានអាកាសធាតុត្រជាក់ខ្លាំងស្ទើរពេញមួយឆ្នាំ។

តើនៅប្រទេសនេះមានអ្វីទាក់ទាញខ្លះតោះទៅមើលទាំងអស់គ្នា៖

1​ ផ្ទៃមេឃព៌ណបៃតងខ្ចី AURORA នាពេលរាត្រី

Wow!!!គ្រាន់តែឃើញរូបភាពផ្ទៃមេឃដែលមានព៌ណបៃតងខ្ចីAURORAបែបនេះរំភើបមុនបាត់ហើយចុះទម្រាំបានទៅឃើញផ្ទាល់ទៀត

មិនដឹងរំភើបយ៉ាងណាទេ!ស្រម៉ៃមើលបើសិនជាបានទៅគេងក្នុងសណ្ឋាគារកញ្ចក់មើលឃើញមេឃដែលមានភាពស្រស់ស្អាតជាមួយមនុស្ស

ជាទីស្រលាញ់ឬក្រុមគ្រួសារពិតជាមានសុភមង្គលខ្លាំងមែនទែន។

 

2 ជិះរទេះក្តាន់

មិនត្រឹមតែប៉ុនណោះ​នៅប្រទេសន័រវេគេមានរទេះក្តាន់ជិះលេងដើម្បីស្វាគមន៏ភ្ញៀវទេសចរណ៏មកពីគ្រប់បណ្តាប្រទេសផ្សេងៗផងដែរ។

បុរសចំណាស់ក្បាលពោះធំៗស្លៀកសំលៀកបំពាក់របៀបពេលបុណ្យណូអែលដើម្បីនាំភ្ញៀវជិះលេងកម្សាន្តមើលទេសភាពឆ្លងកាត់ព្រិលទឹកកក

ដើមឈើសរសំព្រុះអមសងខាងថែមទៀតផង។ ប្រសិនបើបងៗចង់Supriseកាដូរឬវត្ថុអនុស្សាវរី៏យទៅកាន់មនុស្សជាទីស្រលាញ់

លោកតាសាន់ក្លូសក៏ជួយយកទៅអោយបានដែរ។

3 វិមានព្រិលទឹកកកឬហៅថា Moomins Snowcastle

វិមានព្រិលទឹកកកឬMoominsដែលជាចម្លាក់ទឺកកកដ៏ស្រស់ស្អាតទាក់ទាញនិងរូបចម្លាក់ស្អាតៗជាច្រើនប្រភេទដែលធ្វើពីទឺកកក

គួរអោយចាប់អារម្មណ៏ពេលបានចូលទស្សនា។

 

4 តំបន់ក្តាមយក្សឬ King Crabs

Wow!!!ធ្លាប់តែញាំក្តាមស្រែក្តាមសមុទ្រតូចៗល្មមក្តាមប្រៃក្តាមក្រឡុកតែនៅទីនេះវិញចាប់ក្តាមធំៗស្រស់ៗថ្មីៗចំហុយញាំមិនដឹង

ជាឆ្ងាញ់យ៉ាងណាទេ។

 

 

5 ឧទ្យានវីហ្គែលលែន

ឧទ្យានវីហ្គែលលែនជាគឺសួនឧទ្យានដែលសាងសង់រូបចម្លាក់ធំជាងគេលើពិភពលោកដែលមានរូបចម្លាក់ជាង200មានទាំងសំរិទ្ធក្រានីត

នឹងព្រមទាំងដែកផងដែរ។រូបចម្លាក់ទាំងនេះគេធ្វើឡើងដើម្បីចង់បង្ហាញពិមនុស្សកាលពីសម័យបុរាណដែលពោរពេញដោយទស្សនៈវិស័យ

លោកអ្នកក៏អាចចូលទស្សនាដោយសេរីហើយអ្វីដែលកាន់តែពិសេសទៀតនោះគេមានជំនឿថានៅពេលដែលលោកអ្នកបាន

ចូលទៅទស្សនានិងប៉ះរូបចម្លាក់ទាំងនោះគឺនាំមកនូវសំណាងល្អថែមទៀតផង។

 

 

 

អត្ថបទដោយ៖ ម៉ាលីកា