ទីកន្លែងល្បីៗទាក់ទាញនៅប្រទេសសិង្ហបុរី......

ថ្វីត្បិតតែប្រទេសសិង្ហបុរីមែនក៏ប៉ុន្តែនៅទីនោះមានកន្លែងដើរលេងស្អាតៗច្រើនណាស់ តូចតែខ្លឹម។

ចង់ដឹងមានអ្វីខ្លះ តោះមកមើលទាំងអស់គ្នា!!!

 

1 រូបសំណាកខ្លូនត្រីក្បាលតោ​

ពេលទៅដល់ប្រទេសសិង្ហបុរីគឺគេនឹកឃើញកន្ហែងនេះមុនគេ។​ នៅទីនេះមានភ្ញៀវទេចរណ៏ជាច្រើនចូលចិត្តថតរូបទុកជាអនុស្សាវរីយ៏។

 

 

2 សណ្ឋាគារ Marina Bay Sands

អ្នកទាំងអស់គ្នាដែលងូតទឹកលើអាកាសអត់? បើអត់ដែលមានបទពិសោធន៏កុំភ្លេចប្រទេសសិង្ហបុរី។ សណ្ឋាគារលំដាប់ផ្កាយ

និងមានរូបរាងដូចកប៉ាល់លើអគារខ្ពស់មានអាងហែលទឹកមើលទេសភាពពេលល្ងាចថ្ងៃរៀបលិចទៀតដឹងតែភ្លែកស្រស់

ស្រាយម៉ង
និងជាកន្លែងដែលអាចមើលឃើញសម្រស់ទីក្រុងស្រស់ស្អាតបំផុត។​

3​ ទឹករាំកាំរស្មី

នៅពេលរាត្រីកុំភ្លេចជិះទូកលេងមើលទឹករាំកាំរស្មី អង្គុយលេងស្តាប់ភ្លេងបែបរ៉ូមែន មើលទេសភាពមុនពេលចូលគេង។

 

China Town

នៅប្រទេសសិង្ហបុរីក៏មាន China Town ដែរ។ នៅទីនេះមានលក់ទំនិញសម្បូរបែបច្រើនប្រភេទភ្លែកៗ

និងវត្ថុអនុស្សាវរីយ៏ជាច្រើននិងធូរៗថ្លៃផងដែរ។ហើយមិនត្រឹមតែមានលក់វត្ថុអនុស្សាវរីយ៏ប៉ុណ្ណោះទេ

ក៏មានលក់ម្ហូបបែបចិនដ៏សម្បូរបែបផងដែរ។​ពេលបានទៅលេងកុំភ្លេចទិញផ្ញើអ្នកផ្ទះ ឬមិត្តភក្តិផង។

 

5 សួនផ្កា The Garden Bays

សួនផ្កាដ៏ធំ​ ផ្កាចំរុះព៌ណច្រើនប្រភេទដែលសាងសង់ឡើងរាងដូចសំបកខ្យងធំ បង្កើតបរិយាកាសត្រជាក់នៅលើភ្នំ

ហើយមានដើមឈើ និងរុក្ខជាតិរាប់រយប្រភេទគួរអោយទាក់ទាញដែលធ្វើឱ្យមានភាពសប្បាយរីករាយដ៏អស្ចារ្

យសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យពេលដែលចូលទស្សនាហើយពួកគេមានអារម្មណ៏ថាដូចជានៅឋានសួគ៌អីចឹង។

សិង្ហបុរីជា​ទីក្រុង​ដែល​មាន​ភាព​ទាក់ទាញ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​គួរ​ឱ្យ​រំភើបពេលបានទៅដល់

និង​ដំណើរ​កម្សាន្ត​ជា​ច្រើន​ថ្ងៃ​សម្រាប់ក្រុម​គ្រួសារនិងមនុស្សជាទីស្រលាញ់។

 

 

អត្ថបទដោយ៖ ម៉ាលីកា