ប្រទេសដែលមានរដូវស្លឹកឈើជ្រុះស្អាតបំផុតនៅលើពិភពលោក...

អ្នកទាំងអស់គ្នាបានដឹងហើយថាអាកាសធាតុនៅប្រទេសនីមួយៗមានភាពខុសៗគ្នា!

ដូចនេះហើយមកមើលរូបភាពនារដូវស្លឹកឈើជ្រុះតាមប្រទេសនីមួយៗដូចខាងក្រោម៖

១ ប្រទេសបារាំង

បារាំងគឺជាប្រទេសមួយដែលជាទីពេញនិយមសម្រាប់ទេសចរណ៏មកពីជុំវិញពិភពលោក។

នៅជុំវិញតំបន់ទេសចរណ៏ប៉មទួអ៊ែហ្វ៊ែលអមទៅដោយស្លឹកឈើព៌ណលឿងដូចមាសតាមដង

ផ្លូវគួរឲ្យចង់គយគន់។ រដូវកាលស្លឹកឈើជ្រុះនៅប្រទេសនេះមានចន្លោះចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា​។

 

២​ ប្រទេសកាណាដា

បើក្រឡេកមើលទៅប្រទេសកាណាដាវិញ រដូវកាលនៃស្លឹកឈើជ្រុះហាក់មានសភាពប្លែកពីប្រទេសផ្សេងៗ

ដោយមានព៏ណក្រហមព្រឿងៗបង្អួតសម្រស់តាមដងផ្លួវគួរជាទីគយគន់និងត្រជាក់ភ្នែក។

រដូវកាលនេះមានរយៈពេល3ខែចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។

 

៣​ សហរដ្ឋអាមេរិច

បើក្រឡេកទៅមើលទេសភាពនារដូវស្លឹកឈើជ្រុះនៅសហរដ្ឋអាមេរិចវិញស្លឹកឈើ

ហាក់មានព៌ណស្រដៀងទៅនឹងប្រទេសកាណាដាដែរព៌ណស្លឹកឈើក្រហមព្រឿងៗ។

នៅទីនោះដើមឈើអមតាមដងផ្លូវធ្លាក់ស្លឹកចុះមកក្រោមធ្វើឲ្យអ្នកដំណើរតាមដងផ្លូវ

មានអារម្មណ៏ម្យ៉ាងដូចមានអ្វីមកប៉ះខ្លួនរបស់ពួកគេ។រដូវស្លឹកឈើជ្រុះនៅសហរដ្ឋអាមេរិច ចាប់ពីខែ កញ្ញាដល់ខែធ្នូ

 

៤ ប្រទេសជប៉ុន

ជប៉ុនគឺជាប្រទេសដែលមានទេសភាពស្រស់ស្អាតគ្រប់ទីកន្លែង។ជាពិសេសពេលលោកអ្នក

ដើរក្រោមសម្រស់ស្លឹកឈើព៌ណលឿងដូចមាសអមតាមដងផ្លូវដ៏ស្រស់ស្អាត

នឹងថតរូបទុកជាអនុស្សាវរីយ៏។រដូវស្លឹកឈើជ្រុះនៅជប៉ុនចាប់ផ្តើមពីខែ កញ្ញា ដល់ខែ ធ្នូ 

 

 

៥ ប្រទេសអូស្ត្រាលី

អូស្ត្រាលីក៏ជាគោលដៅទេសចរណ៏ដ៏ពេញនិយមសម្រាប់ប្រជាជនមកពី

បណ្តាប្រទេសផ្សេងៗក្នុងនោះក៏មានកម្ពុជាផងដែរ។រដូវកាលនៃរដូវស្លឹកឈើជ្រុះ

ហាក់បីដូចជាខុសពីបណ្តាប្រទេសផ្សេងៗបន្តិចពីព្រោះនៅទីនោះស្លឹកឈើចាប់ផ្តើមជ្រុះពីខែមិនាដល់ខែឧសភា វិញ។

 

៦ ប្រទេសកូរ៉េ

ស្លឹកឈើព៌ណស្រដៀងទៅនឹងប្រទេសជប៉ុនដែរ ដែលមានព៌ណលឿង។​

ប្រសិនក្រឡេកទៅមើលរូបភាពនារីដ៏ស្រស់ស្អាតក្នុងរូបភាពនេះ លោកអ្នកក៏មានអារម្មណ៏

ចង់ទៅលេងនិងថតរូបស្អាតៗដែរ។រដូវស្លឹកឈើជ្រុះនៅប្រទេសកូរ៉េចាប់ជ្រុះពីខែ កញ្ញា ដល់ខែវិច្ឆិកា។​ 

តើប្រទេសមួយណាដែលលោកអ្នកចង់ទៅលេងកម្សាន្តនារដូវស្លឹកឈើជ្រុះនេះ?

សូមកុំភ្លេចមកកាន់ក្រុមហ៊ុនទេសចរណ៏World Pop Travel & Tour ដើម្បីធ្វើដំណើរ

ទៅកាន់ទីកន្លែងដែលអ្នកប្រាថ្នាចង់ទៅ។

 

 

អត្ថបទដោយ ៖ ម៉ាលីកា