7 កន្លែងដែលអ្នកគួរទៅលេងនៅប៊ូសាន...

1. Haedong Yonggungsa Temple

ប្រាសាទ Haedong Yonggungsa ជា​ប្រាសាទបែប​ពុទ្ធសាសនា​ដែល​មាន​ទីតាំងស្ថិត​ នៅ​ចុង

​ភាគ​ឦសាន​នៃ​ទីក្រុង​ប៊ូសានហើយប្រាសាទនេះសាងសង់ក្នុងឆ្នាំ 1376 ដែលជាប្រាសាទមួយ

ក្នុងចំណោមប្រាសាទមួយចំនួននៅក្នុងប្រទេសកូរ៉េដែលបានសាងសង់នៅលើមាត់សមុទ្រ

ដែលអ្នកអាចរីករាយទស្សនានឹងទិដ្ឋភាពនៃសមុទ្រ នៅត្រើយខាងកើតម្ខាង និងភ្នំដ៏ស្រស់ស្អាត

នៅម្ខាងទៀត។

2. Haeundae Beach

ឆ្នេរ Haeundae គឺជាឆ្នេរដែលមានទេសភាពស្រស់ស្អាត ដែលជាទូទៅ ឆ្នេរសមុទ្រនេះ​ មានទំនោរ

មនុស្សទៅលេងច្រើនក្នុងអំឡុងខែមិថុនា និងកក្កដា។

3. Yongdusan Park

ឧទ្យាន Yongdusan ដែលមានទីតាំងនៅកណ្តាលទីក្រុង Busan គឺជាកន្លែងអាចទៅទស្សនា

វិមានសំខាន់ៗមួយចំនួនរបស់ទីក្រុងផងដែរ។ អ្នកអាចឃើញទិដ្ឋភាពដ៏ស្រស់ស្អាតអស្ចារ្យពី

កំពូលនៃអគារប៊ូសានកម្ពស់ 120 ម៉ែត្រ។ ឧទ្យាននេះមានសារមន្ទីរចំនួន 2 ព្រមទាំងមាន

ឧបករណ៍តន្ត្រីបុរាណនៅសារមន្ទីរ​ World Folk Instruments និងទូកក្ដោងរបស់កូរ៉េជាង 80

នៅសាលពិព័រណ៍នៃ World Model Boats។

4. Taejongdae

Taejongdae គឺជាតំបន់កំសាន្តដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុង។ ឧទ្យានធម្មជាតិនេះត្រូវបានប្រើ

ប្រាស់ដោយស្តេចជាកន្លែងកំសាន្ត ដែលទ្រង់បានហាត់បាញ់ធ្នូ។ ក្រៅពីនេះ វាក៏ជាកន្លែងដ៏ល្អសម្រាប់

គយគន់ទេសភាពនៃកោះឆ្ងាយៗផ្សេងទៀតរបស់ប្រទេសកូរ៉េ ខាងត្បូងផងដែរ។

 

5. Songjeong Beach

Songjeong គឺជាឆ្នេរតូចមួយនៃទីក្រុង Busan ជាកន្លែងដែលមនុស្សភាគច្រើនតែងតែទៅលេង

ជាលក្ខណៈគ្រួសារ ដោយសារទឹកនៅទីនោះរាក់ និងវាលខ្សាច់ដែលស្រស់ស្អាត។ ឆ្នេរមានប្រវែង

1.2 គីឡូម៉ែត្រ ព្រមទាំងមានកន្លែងសម្រាប់ជួលទូក និងផ្តល់ការជិះទូកកម្សាន្តក្នុងកំឡុងខែរដូវក្តៅ។

ចំណុចទសនីយ៍ភាពដ៏ពេញនិយមនៅឆ្នេរ Songjeong គឺ Songjeong Pavilion ជាកន្លែងដែលអ្នក

អាចរីករាយនឹងទស្សនាទិដ្ឋភាពថ្ងៃលិចនៅពេលល្ងាចដ៏ស្រស់ស្អាត។ វាក៏ជាកន្លែងសាធារណៈមួយ

ក្នុងចំណោមកន្លែងសាធារណៈមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងដែលអនុញ្ញាតឱ្យមាន

គ្រឿងស្រវឹង ដូច្នេះហើយមានអ្នកលក់ស្រាបៀរ និងអាហារសម្រន់ជាច្រើនក្នុងមួយថ្ងៃៗ។

 


6. 40-step Culture & Tourism Theme Street.

ផ្លូវវប្បធម៌ និងទេសចរណ៍ ដែលមាន 40 ជំហាន គឺសាងសង់ឡើងដើម្បីរំលឹកពីវប្បធម៌ក្រោយ

សង្គ្រាមកូរ៉េនៅទីក្រុងប៊ូសាន។ បង្គោលភ្លើង រូបចម្លាក់ និងរូបសំរិទ្ធមួយចំនួន តុបតែងផ្លូវ

ប្រវែង 450 ម៉ែត្រ ដើម្បីរំលេចពីទុក្ខលំបាក និងជីវិតដែលដឹកនាំដោយកសិករកាលពីសម័យបុរាណ។

 

7. Busan Museum of Art

សារមន្ទីរនេះចែកចេញជា 5 ជាន់ ដែលរួមមានសាលតាំងពិពរណ៍ បន្ទប់អប់រំ និងបណ្ណសារ

ចំណែកសួនចម្លាក់ស្ថិតនៅខាងក្រៅអាគារ។

 

អត្ថបទ: Kanhchana Keo 

Source : https://www.hotels.com/go/south-korea/best-busan-things-to-do