ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរ គ្រុប បានប្រារព្ធពីធីសូត្រមន្តលើករាសីសម្រាប់ 2019

មុនថ្ងៃសង្រ្កានឆ្នាំថ្មីចូលមកដល់ ប្រជាជនខ្មែរតែងតែប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី ដើម្បីសុំសិរីមង្គលទទួលអំណរសាទរ និងសេចក្តីសុខ ចម្រុងចម្រើនដល់ក្រុមគ្រួសារ។ 

ដោយឡែក សម្រាប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនវើលដ៍ផបត្រាវែលធួរគ្រុប បានប្រារព្ធឡើងនូវកម្មវិធីសូត្រមន្ត តាមលក្ខណៈប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនគ្រប់កម្រិត។ 

តាមរយៈកម្មវីធីនេះ គណៈកម្មការរៀបចំពិធីបុណ្យ ក៍បានរៀបចំអោយមានឡើងនូវកម្មវិធីវិសេសៗ ដូចជា៖

១. ពីធីបួងសួងនមស្ការព្រះរតន៍ត្រៃ សមាទានសីល 

២. កិច្ចខមាទោសមាតាបិតា ជូនទេយ្យទាន និងបច្ច័យបួន

៣. និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ប្រគេនទេយ្យទានព្រះសង្ឃ 

៤. ធម្មិកថាខ្លីអំពីគុណ ឧទ្ទិសកុសល និងផ្សាយមេត្តា

យើងសង្កេតឃើញថា កំឡុងពេលនៃការប្រារព្ធកម្មវិធីមង្គលនេះ បុគ្គលិកនឹងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ បានបង្ហាញទឹកមុខស្រស់ស្រាយសប្បាយរីករាយ និងជួយគ្នាយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំអោយកម្មវិធីមង្គលនេះកើតមានឡើងដោយរលូន។ 

ទឹកចិត្តនៃក្នុងការធ្វើបុណ្យរួមគ្នានេះ បានឆ្លុះបញ្ចាំងអោយឃើញនូវស្មារតីជាធ្លុងមួយ ប្រកបដោយភាពសោមនស្សរីករាយ ក្នុងការសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីសម្រេចកិច្ចការអ្វីមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ក្រោមដំបូលវើលដ៍ផបតែមួយ ជាមួយនឹងការដឹកនាំរបស់ថ្នាក់គ្រប់គ្រងប្រកបដោយព្រហ្មវិហាធម៌ បុគ្គលិកគ្រប់រូបមិនគ្រាន់តែទទួលបាននូវការងារធ្វើដ៏កក់ក្តៅមួយចិញ្ចឹមជីវិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែពួកគាត់ក៏មានឱកាសបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកិច្ចការមនុស្សធម៌ សង្គម ការអប់រំ និងថែមទំាងទទួលបានការដឹកនាំតម្រង់ទិស ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា តាមរយៈការធ្វើបុណ្យកុសល និងការបរិច្ចាគទានផ្សេងៗ។ 

សកម្មភាពទំាងនេះ គឺជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឈ និងលើកស្ទួយវប្បធម៌ ជាតិ សាសនា ព្រះមហាក្សត្រនៃយើង។

ជាទីបញ្ចប់ តាមរយៈកុសសផលបុណ្យនៃកម្មវិធីនេះ យើងទាំងអស់គ្នាដែលជាគណៈគ្រប់គ្រង និងបុគ្គលិកវើលដ៍ផប សូមបួងសួងដល់វត្ថុសក្ក័សិទ្ធ និងទេវតាឆ្នាំថ្មី ប្រស់ប្រទានប្រសិទ្ធិពរជ័យ សិរីសួស្តីបវរមហាប្រសើ ជូនដល់អតិថិជន គណៈគ្រប់គ្រង និងបណ្តាបុគ្គលិក ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបាននូវសុខភាពលល្អ សុភមង្គល ចំរុងចំរើន និងសូមអោយជូបតែពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។